Cha-Ching Financial Accreditation (CCFA)
  • អំពី CCFA
  • មូលនិធិព្រូដិន
  • ដៃគូរបស់យើង
  • ចូលគណនី / ចុះឈ្មោះ

ភាសា

English

Vietnamese

Bahasa Malaysia

Bahasa Indonesia

Filipino

Thai

Khmer

គោលការណ៍ឯកជនភាព

មូលនិធិព្រូដិនស៍ (Prudence Foundation) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឯកជនភាព និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

ដូច្នេះ យើងបានរៀបរាប់ព័ត៌មានខាងក្រោមអំពី ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សិទ្ធិដែលអ្នកមាន និងវិធីដែលអ្នកអាចទាក់ទងមកយើង ប្រសិនបើអ្នកចង់ដឹងព័ត៌មានបន្ថែម។

ពេលដែលយើងនិយាយថា “ទិន្នន័យផ្ទាល់ខ្លួន (Personal Data)” វាមានន័យថាព័ត៌មានអំពីអ្នក ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានទំនាក់ទំនងរបស់អ្នក។ យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នក ដែលចាំបាច់សម្រាប់យើង ដើម្បីផ្តល់ផលិតផល ឬសេវាកម្មដែលអ្នកបានស្នើសុំ ឬដើម្បីអនុវត្តតាមតម្រូវការផ្លូវច្បាប់ ឬកិច្ចសន្យា។ ជាអកុសលប្រសិនបើ អ្នកមិនអាចផ្តល់ទិន្នន័យផ្ទាល់ខ្លួនជាក់លាក់ដែលចាំបាច់សម្រាប់យើងក្នុងការផ្តល់ផលិតផល ឬ សេវាកម្មសម្រាប់អ្នក យើងនឹងមិនអាចផ្តល់ឱ្យអ្នកនូវផលិតផល និង/ឬសេវាកម្មទាំងនោះបានទេ។

យើងអាចកែប្រែសេចក្តីជូនដំណឹងអំពីឯកជនភាពនេះ នៅពេលធ្វើបច្ចុប្បន្នភាពលើគោលការណ៍ឯកជនភាព នៅលើគេហទំព័រ Cha-Ching Financial Accreditation (CCFA)។ យើងលើកទឹកចិត្តឱ្យអ្នកពិនិត្យមើលសេចក្តីជូនដំណឹងអំពីឯកជនភាពរបស់យើង ជាប្រចាំលើគេហទំព័រ CCFA ព្រោះការកែសម្រួលដែលបានបង្ហាញលើគេហទំព័ររបស់យើង នឹងរក្សាមានព័ត៌មានចាស់នៅដដែលទាំងអស់។

ផ្នែក A - ទិន្នន័យផ្ទាល់ខ្លួនដែលយើងដំណើរការ

  • ព័ត៌មានផ្ទាល់ខ្លួន និងទំនាក់ទំនង ដូចជាចំណងជើង ឈ្មោះពេញ ព័ត៌មានលម្អិត និងប្រវត្តិព័ត៌មានទំនាក់ទំនងរបស់អ្នក
  • ថ្ងៃខែឆ្នាំកំណើត និងភេទរបស់អ្នក
  • អាសយដ្ឋានអ៊ីមែល អាសយដ្ឋានឆ្លើយឆ្លង និងព័ត៌មានលម្អិត
  • កំណត់ត្រានៃការទំនាក់ទំនងរបស់អ្នកជាមួយយើង ដូចជា តាមរយៈលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែល ហើយប្រសិនបើអ្នកទាក់ទងមកយើងតាមអនឡាញដោយប្រើសេវាកម្មអនឡាញរបស់យើង នោះត្រូវមានព័ត៌មានដូចជា ទិន្នន័យទីតាំងទូរស័ព្ទដៃ (Mobile Location Data) អាសយដ្ឋានផ្ទាល់ខ្លួន (IP) និងអាសយដ្ឋានទីតាំងអ្នកប្រើប្រាស់ (MAC Address)។

ផ្នែក B - កន្លែងដែលយើងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

យើងនឹងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នកដោយផ្ទាល់ និងព័ត៌មានណាមួយពីគេហទំព័រ (Website Cookies) ព្រមទាំងពីសាលារៀនរបស់អ្នក ឬ ស្ថាប័នអប់រំដែលពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីសិក្សា ឆា- ឈីង។

ផ្នែក B.1 - គោលការណ៍ខូឃី

គេហទំព័ររបស់យើងប្រើខូឃី (Cookies) ដើម្បីបែងចែកអ្នកពីអ្នកប្រើប្រាស់ផ្សេងទៀតនៅលើគេហទំព័ររបស់យើង។ វាជួយឱ្យយើងអាចផ្តល់បទពិសោធន៍ល្អៗដល់អ្នកនៅពេលអ្នកប្រើប្រាស់គេហទំព័រ និងអនុញ្ញាតឱ្យយើងកែលម្អគេហទំព័ររបស់យើងផងដែរ។ ខូឃី (Cookie) គឺជាឯកសារមួយ ដែលមានអក្សរ និងលេខ ដែលយើងរក្សាទុកនៅលើកម្មវិធីរុករក (Browser) ឬ បណ្តុំផ្ទុកឯកសាររឹង (Hard Drive) នៃកុំព្យូទ័ររបស់អ្នក។ ខូឃីមានព័ត៌មាន ដែលត្រូវបានរក្សាទុកនៅលើបណ្តុំផ្ទុកឯកសាររឹង (Hard Drive) នៅក្នុងកុំព្យូទ័ររបស់អ្នក។ អ្នកអាចជ្រើសរើសទទួលយក ឬបដិសេធខូឃី ដោយកែប្រែការកំណត់នៅក្នុងកម្មវិធីរុករក (Browser Settings) របស់អ្នក។ ប្រសិនបើអ្នកចង់ធ្វើដូច្នេះ សូមពិនិត្យមើលបញ្ជីជំនួយ (Help Menu) នៃកម្មវិធីរុករករបស់អ្នក។

យើងប្រើប្រភេទខូឃីដូចខាងក្រោម៖

  • ការរឹតបន្តឹងការប្រើខូឃី

    ខូឃីទាំងនេះគឺចាំបាច់សម្រាប់ធ្វើប្រតិបត្តិការរបស់គេហទំព័ររបស់យើង។ ឧទាហរណ៍ រួមមានខូឃីដែលអនុញ្ញាតឱ្យអ្នកចូលប្រើគណនីនៅលើគេហទំព័រដែលមានសុវត្ថិភាពរបស់យើង។
  • សមត្ថភាពនិងការវិភាគរបស់ខូឃី

    ខូឃីទាំងនេះអនុញ្ញាតឱ្យយើងស្គាល់ និងរាប់ចំនួនអ្នកចូលទស្សនាគេហទំព័រ និងមើលថាតើអ្នកប្រើប្រាស់ផ្លាស់ទីនៅលើគេហទំព័រយ៉ាងដូចម្តេចនៅពេលប្រើប្រាស់។ វាជួយឱ្យយើងកែលម្អរបៀបដែលគេហទំព័រដំណើរការ។ ឧទាហរណ៍ ដើម្បីធានាថាអ្នកប្រើប្រាស់អាចរកឃើញអ្វីដែលពួកគេចង់បានបានយ៉ាងងាយស្រួល។
  • មុខងារខូឃី

    ខូឃីទាំងនេះត្រូវបានប្រើដើម្បីស្គាល់អ្នកនៅពេលអ្នកត្រឡប់មកកាន់គេហទំព័ររបស់យើងវិញ។វាអនុញ្ញាតឱ្យយើងប្ដូរមាតិកាឱ្យសមស្របជាមួយអ្នក ស្វាគមន៍អ្នកតាមឈ្មោះ និងចងចាំចំណង់ចំណូលចិត្តរបស់អ្នក (ឧទាហរណ៍ ភាសា ឬតំបន់ដែលអ្នកជ្រើសរើស)។
  • ភាគីទីបីនៃខូឃី

    ខូឃីទាំងនេះត្រូវបានកំណត់ដោយដែនសមត្ថកិច្ចគ្រប់គ្រង់ (Domain) ផ្សេងពីគេហទំព័រដែលអ្នកកំពុងចូលទស្សនា។ ប្រសិនបើអ្នកចូលទស្សនាគេហទំព័រមួយ ហើយមានអង្គភាពផ្សេងកំណត់ខូឃីតាមរយៈគេហទំព័រនោះ វានឹងត្រូវបានហៅថា ខូឃី ភាគីទីបី។ ខូឃីទាំងនេះអាចត្រូវបានកំណត់ដោយអ្នកផ្តល់សេវាភាគីទីបី ដែលជាសេវាកម្មរបស់ពួកគេបានបន្ថែមទៅលើទំព័ររបស់យើង។

ដោយបន្តប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមចំពោះការប្រើប្រាស់ខូឃី ដូចបានពិពណ៌នាខាងលើ។

ផ្នែក C - របៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងហេតុផល

មូលនិធិព្រូដិនស៍ និងសាជីវកម្មព្រូដិនសលអាស៊ី នឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកផ្តល់ឱ្យយើង រួមជាមួយព័ត៌មានផ្សេងទៀត សម្រាប់គោលបំណងដូចខាងក្រោម៖

គោលបំណង

មូលដ្ឋានច្បាប់សម្រាប់ការដំណើរការកម្មវិធី

1. ការគ្រប់គ្រងការវាយតម្លៃ CCFA រួមទាំងការផ្តល់វិញ្ញាបនបត្រ និងការទទួលស្គាល់ជាផ្នែកនៃកម្មវិធីសិក្សា ឆា-ឈឹង
2. ការឆ្លើយតបទៅនឹងសំណួរឬជូនដំណឹងអំពីការផ្លាស់ប្តូរ ចាំបាច់សម្រាប់ការផ្តល់សេវាកម្ម
ចាំបាច់សម្រាប់ការអនុវត្តកម្មវិធី ឬការរៀបចំមុនពេលចូលរួមវាយតម្លៃដើម្បីទទូលបានវិញ្ញាបនបត្រ
ការស្រាវជ្រាវ និងវិភាគស្ថិតិ (រួមទាំងបច្ចេកវិទ្យាថ្មី) ដើម្បីកែលម្អសេវាកម្ម
ទិន្នន័យសំងាត់ផ្ទាល់ខ្លួន
ផ្អែកលើអត្ថប្រយោជន៍ស្របច្បាប់
ការយល់ព្រម របស់ម្ចាស់ទិន្នន័យ

លើសពីនេះទៀត មូលនិធិព្រូដិនស៍ និងដៃគូអង្គការមិនមែនរដ្ឋាភិបាលរបស់យើង JA Asia Pacific Limited នឹងប្រើទិន្នន័យរបស់អ្នក ដើម្បីផ្ញើព័ត៌មាន និងសេចក្តីជូនដំណឹងពាក់ព័ន្ធ ឆា-ឈីង តាមមធ្យោបាយអេឡិចត្រូនិក និងមិនមែនអេឡិចត្រូនិក ដោយផ្អែកលើការយល់ព្រមរបស់អ្នក។

តើយើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយនរណា?

យើងនឹងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងព័ត៌មានវាយតម្លៃ CCFA របស់អ្នកជាមួយដៃគូមិនមែនរដ្ឋាភិបាលរបស់យើង JA Asia Pacific មានកំណត់ដូចជា សាលារៀន និងស្ថាប័នអប់រំរបស់អ្នកនៅក្នុងបរិបទនៃកម្មវិធីសិក្សា ឆា-ឈីង ការអនុវត្ត CCFA និងសម្រាប់គោលបំណងទទួលស្គាល់ចំណេះដឹងតាមរយៈការវាយតម្លៃនេះ។

យើងអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងប្រទេសផ្សេងក្រៅពីប្រទេសដែលអ្នករស់នៅ។ ដល់កម្រិតដែលយើង ផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងនឹងប្រើការការពារសមស្រប និងអនុលោមតាមច្បាប់របស់ប្រទេស ដើម្បីឱ្យទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរ។ ព័ត៌មានលម្អិតនៃការការពារដែលយើងប្រើអាចរកបានតាមការស្នើសុំ។

យើងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់រយៈពេលកំណត់

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានរក្សាទុកដរាបណាអ្នកជាគ្រូបង្រៀន និងអ្នកអប់រំដែលពាក់ព័ន្ធនឹង កម្មវិធីសិក្សា ឆា-ឈីង ឬយូរជាងនេះប្រសិនបើតម្រូវដោយច្បាប់។ អាចមានកាលៈទេសៈជាក់លាក់ដែលវាជាការចាំបាច់ សម្រាប់យើងដើម្បីរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឱ្យបានយូរ (ដូចជានៅពេលមានជម្លោះកើតឡើង)។

ផ្នែក D – យើងអាចនឹងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិ

មូលនិធិព្រូដិនស៍ អាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិ ឬឬការបង្កើតប្រវត្តិរូប (ឧទាហរណ៍ CCFA ចំនួនដងបរាជ័យសម្រាប់ការបណ្តុះបណ្តាលបន្ថែម)។

ផ្នែក E – ការប្រើប្រាស់ទិន្នន័យរសើបផ្ទាល់ខ្លួនរបស់អ្នក

យើងនឹងត្រូវដំណើរការទិន្នន័យរសើបផ្ទាល់ខ្លួនរបស់អ្នក ដូចជាព័ត៌មានទាក់ទងនឹងភេទ និងអាយុ។ វិសាលភាពដែលយើងត្រូវការការយល់ព្រមច្បាស់លាស់ពីអ្នកដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនប្រភេទនេះតាមអ្វីដែលបានពិពណ៌នានៅក្នុង ផ្នែក C និង D ហើយយើងនឹងផ្តល់ព័ត៌មានលម្អិតអំពីរឿងនេះនៅចំណុចនៃការប្រមូលព័ត៌មាន និងកន្លែងស្វែងរកការយល់ព្រមរបស់អ្នក។

ផ្នែក F - ការគ្រប់គ្រងរបស់អ្នក

នៅពេលនិយាយអំពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អ្នកមានសិទ្ធិដូចដែលបានអនុញ្ញាតនៅក្នុងច្បាប់ក្នុងប្រទេសរបស់អ្នក។ ប្រសិនបើអ្នកចង់ អនុវត្តសិទ្ធិរបស់អ្នក ឬចង់បានការពន្យល់បន្ថែមអំពីសិទ្ធិទាំងនេះ យើងអាច ពន្យល់អ្នកបាន ឬអ្នកអាចទាក់ទងមកផ្នែកទំនាក់ទំនងរបស់យើង។

ប្រសិនបើអ្នកត្រូវការនិយាយជាមួយយើង សូមទាក់ទងទៅអ្នកគ្រប់គ្រងទិន្នន័យ។សូមរំលឹកថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺគ្រប់គ្រងដោយ មូលនិធិព្រូដិនស៍ ដែលមានការិយាល័យចុះបញ្ជីរបស់ខ្លួននៅ ជាន់ទី ១៣ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ផ្លូវលេខ 1 Harbour View កណ្តាលទីក្រុងហុងកុង។ យើងអាចតាមដាន ឬកត់ត្រាការហៅទូរសព្ទ ឬ ការទំនាក់ទំនងផ្សេងទៀតដែលយើងមានជាមួយអ្នក។ នេះអាចជាសម្រាប់ការបណ្តុះបណ្តាល, សម្រាប់សន្តិសុខ, ឬដើម្បីជួយយើងពិនិត្យមើល គុណភាព។

ផ្នែក G - អ្នកតំណាងជំនួស

គេហទំព័ររបស់ CCFA មិនអនុញ្ញាតឱ្យមានអ្នកដទៃផ្តល់ទិន្នន័យជំនួសអ្នកនោះទេ។

ផ្នែក H - ផ្នែកទីផ្សារ

យើងអាចប្រើប្រាស់/ចែករំលែកទិន្នន័យរបស់អ្នកដើម្បីធ្វើយុទ្ធនាការទីផ្សារដោយផ្ទាល់ដើម្បីផ្តល់ជូនការធានារ៉ាប់រង សុខភាព ឬហិរញ្ញវត្ថុ ផលិតផល និងសេវាកម្មពាក់ព័ន្ធ រួមទាំងពីសមាជិកនៃក្រុមហ៊ុន ព្រូដិនសល ក្រុមអាជីវកម្ម ទីផ្សាររបស់ពួកគេ ដៃគូ និងដើម្បីផ្តល់ជូនអ្នកនូវផលិតផលដែលទាក់ទងនឹងការធានារ៉ាប់រង សុខភាព ឬហិរញ្ញវត្ថុផលិតផលផ្សេងទៀតនិង សេវាកម្មដែលផ្តល់ដោយភាគីខាងលើ ឬដៃគូផ្សេងទៀត។

ព័ត៌មានដែលបានប្រើ ឬបានចែករំលែកដែលជាឈ្មោះរបស់អ្នក និងព័ត៌មានលម្អិតទំនាក់ទំនងណាមួយរបស់អ្នកដែលបានផ្តល់ឱ្យតាមរយៈការប្រើប្រាស់របស់អ្នកនៅលើគេហទំព័រCCFA។ យើងនឹងសុំសិទ្ធិប្រើ ដែលសមស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិបានកំណត់ ទៅតាមការយល់ព្រមដែលអ្នកបានអនុញ្ញាត។

អ្នកអាចស្នើសុំការផ្លាស់ប្តូរសារទំនាក់ទំនងទីផ្សាររបស់យើង ដោយសរសេរស្នើសុំមកយើងដូចដែលបានជម្រាបជូន ក្នុងផ្នែកទាក់ទងមកយើង។

ទំនាក់ទំនងមកយើង

ប្រសិនបើចង់អនុវត្តសិទ្ធិរបស់អ្នកនៅក្នុងផ្នែក F ឬ H ឬប្រសិនបើអ្នកត្រូវការព័ត៌មានផ្សេងទៀតអំពីផ្នែកផ្សេងទៀត អ្នកអាចទាក់ទងមកយើងដោយផ្ញើសារអេឡិចត្រូនិច អ៊ីមែល តាមរយៈអាស័យដ្ឋាននេះ prudence.foundation@prudential.com.hk

កំណត់សំគាល់៖

មូលនិធិព្រូដិនស៍ គឺជាបុត្រសម្ព័ន្ធវិនិយោគសហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល សាជីវកម្ម អាស៊ី។ សាជីវកម្មព្រូដិនសល អាស៊ីគឺជាអង្គភាពអាជីវកម្មរបស់ Prudential Plc នៃចក្រភពអង់គ្លេស។ ទាំងសាជីវកម្មព្រូដិនសល អាស៊ី ឬ ក្រុមហ៊ុន Prudential Plc មានទំនាក់ទំនងគ្នាជាមួយ Prudential Financial, Inc. ដែលជាក្រុមហ៊ុន នៃអាជីវកម្មនៅសហរដ្ឋអាមេរិក។ នៅតៃវ៉ាន់ និងកូរ៉េ Prudential Corporation Asia Trades ស្ថិតនៅក្រោមឈ្មោះ PCA សម្រាប់ការប្រតិបត្តិការអាជីវកម្មធានារ៉ាប់រងរបស់ខ្លួន។ អាជីវកម្មគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួននៅអាស៊ីដំណើរការក្រោមឈ្មោះ ការវិនិយោគ អេសព្រីង (Eastspring Investment) ។

“ព្រូដិនសលក្រុប” រួមមានក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី ក្រុមហ៊ុន ព្រូដិនសល ហូលឌីត៍ លីមីតធីត និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential .Plc)។ ព្រូដិនសល ភីអិលស៊ី(Prudential .Plc) មិនមានពាក់ព័ន្ធជាមួយ Prudential Financial, Inc. ទេ។ ក្រុមហ៊ុននេះមានមូលដ្ឋានអាជីវកម្ម ស្ថិតនៅសហរដ្ឋអាមេរិក។ ចំណែកក្រុមហ៊ុនធានារ៉ាប់រងព្រូដិនសល (The Prudential Assurance Company) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G Plc ដែលជាក្រុមហ៊ុននៅចក្រភពអង់គ្លេស។

ក្រុមហ៊ុនសាជីវកម្មព្រូដិនសល អាស៊ី គឺជា ក្រុមហ៊ុន ព្រូដិនសល សាជីវកម្ម អាស៊ី លីមីតធីត។

"ដៃគូអាជីវកម្ម និងទីផ្សារ" មានន័យថា ជាអ្នកផ្តល់សេវាកម្ម គណនេយ្យករ សវនករ សេវាកម្មព័ត៌មានវិទ្យា (IT) និងទម្រង់ជាអ្នកផ្តល់សេវាកម្ម អន្តរការី ក្រុមហ៊ុនធានារ៉ាប់រង/ប្រតិបត្តិករ អ្នកគ្រប់គ្រងការវិនិយោគ ភ្នាក់ងារសោធននិវត្តន៍ និង ភាគីពាក់ព័ន្ធផ្សេងទៀត រួមមានទីប្រឹក្សារៀបចំគម្រោងការណ៍ អ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុនិងធានារ៉ាប់រង អ្នកផ្តល់ផលិតផល អ្នកផ្តល់សេវាផ្សាយពាណិជ្ជកម្ម និងទីប្រឹក្សាផ្នែកច្បាប់។

[1] វិញ្ញាបនបត្រកម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង ត្រូវបាននាំមកជូនដោយ មូលនិធិព្រូដិនស៍ ដែលមានការិយាល័យនៅ ជាន់ទី 13 មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ផ្លូវ 1 Harbour View កណ្តាលទីក្រុងហុងកុង។

[2] អ្នកគ្រប់គ្រងទិន្នន័យ - បុគ្គលស្របច្បាប់ អាជ្ញាធរសាធារណៈ ទីភ្នាក់ងារ ឬស្ថាប័នផ្សេងទៀត មានគោលបំណងជាក់លាក់ និងមានមធ្យោបាយគ្រប់គ្រងដំណើរការទិន្នន័យផ្ទាល់ខ្លួន។

គោលការណ៍ឯកជនភាព លក្ខខណ្ឌ និងលក្ខន្តិកៈ Cookie Settings
Copyright © . Assessment Portal