Cha-Ching Financial Accreditation (CCFA)
  • អំពី CCFA
  • មូលនិធិព្រូដិន
  • ដៃគូរបស់យើង
  • ចូលគណនី / ចុះឈ្មោះ

ភាសា

English

Vietnamese

Bahasa Malaysia

Bahasa Indonesia

Filipino

Thai

Khmer

លក្ខខណ្ឌនៃការប្រើប្រាស់

សូមអានព័ត៌មាននេះដោយប្រុងប្រយ័ត្ន។

មូលនិធិព្រូដិន គឺជាផ្នែកវិនិយោគសហគមន៍របស់សាជីវកម្មព្រូដិនសលអាស៊ី។ សាជីវកម្មព្រូដិនសលអាស៊ី គឺជាអង្គភាពអាជីវកម្មរបស់ព្រូដិនសល ភីអិលស៊ី (Prudential Plc) នៃចក្រភពអង់គ្លេស។ ទាំងព្រូដិនសលអាស៊ី និង ព្រូដិនសល ភីអិលស៊ី មិនមានទំនាក់ទំនងអ្វីជាមួយ ព្រូដិនសល ហិរញ្ញវត្ថុ អាយអិនស៊ី (Prudential Financial, Inc.)ដែលជាក្រុមហ៊ុនមានទីស្នាក់ការអាជីវកម្មសំខាន់នៅសហរដ្ឋអាមេរិកនោះទេ។ នៅតៃវ៉ាន់ ព្រូដិនសលអាស៊ី ធ្វើពាណិជ្ជកម្មក្រោមឈ្មោះ ភីស៊ីអេ (PCA) សម្រាប់អាជីវកម្មធានារ៉ាប់រងរបស់ខ្លួន។ អាជីវកម្មគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួននៅអាស៊ីដំណើរការក្រោមឈ្មោះ ការវិនិយោគ អេសព្រីង (Eastspring Investments)។

កិច្ចព្រមព្រៀងចំពោះលក្ខខណ្ឌនៃការប្រើប្រាស់

លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ អនុវត្តចំពោះគេហទំព័រ វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង ដែលមានគេហទំទ័រ www.ccfacentre.com ។ តាមរយៈការប្រើប្រាស់គេហទំព័រ អ្នកយល់ព្រមតាមលក្ខខណ្ឌទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រម ឬមិនអាចអនុវត្តតាមលក្ខខណ្ឌទាំងនេះ សូមកុំប្រើប្រាស់គេហទំព័រ។

មូលនិធិព្រូដិនស៍ រក្សាសិទ្ធិក្នុងការអាចផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌទាំងនេះបានគ្រប់ពល។ វាជាការទទួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យលក្ខខណ្ឌទាំងនេះជាប្រចាំសម្រាប់ការផ្លាស់ប្តូរ។ ការបន្តប្រើប្រាស់គេហទំព័ររបស់អ្នកបន្ទាប់ពីការបង្ហោះការផ្លាស់ប្តូរនឹងត្រូវបានចាត់ទុកថាជាការទទួលយកការផ្លាស់ប្តូរ។ ប្រសិនបើអ្នកមិនយល់ព្រម ឬមិនអាចអនុវត្តតាមលក្ខខណ្ឌទាំងនេះដូចដែលបានធ្វើវិសោធនកម្ម សូមកុំប្រើប្រាស់គេហទំព័រ ហើយលុបការចុះឈ្មោះគណនីរបស់អ្នកចេញ (ប្រសិនបើអាចអនុវត្តបាន)។

ការប្រើប្រាស់គេហទំព័ររបស់អ្នក

អ្នកមិនត្រូវជ្រៀតជ្រែក ឬប៉ុនប៉ងជ្រៀតជ្រែក ឬរំខានដល់ប្រតិបត្តិការរបស់គេហទំព័រ ឬម៉ាស៊ីនមេ ឬបណ្តាញណាមួយដែលភ្ជាប់ទៅគេហទំព័រ ឬកែប្រែព័ត៌មាន ទិន្នន័យ ខ្លឹមសារ សម្ភារៈ និង/ឬកម្មវិធី (ក្នុងទម្រង់ណាមួយ) ដែលមាននៅលើ ឬតាមរយៈ ការប្រើប្រាស់ក្នុងគេហទំព័រពីមួយពេលទៅមួយពេល (ការប្រមលផ្ដុំ ឬមាតិការ) ឡើយ។ អ្នកមិនត្រូវបញ្ជូន បញ្ចូល នាំមេរោគ លេខកូដ ឬកម្មវិធីផ្សេងទៀតដែលបង្កគ្រោះថ្នាក់ មានលក្ខណៈព្យាបាទ ឬអាច ឬមានបំណងបំផ្លាញប្រតិបត្តិការ ត្រួតពិនិត្យការប្រើប្រាស់ ឬអនុញ្ញាតឱ្យមានការចូលប្រើគេហទំព័រដោយគ្មានការអនុញ្ញាតឡើយ។

អ្នកមិនត្រូវស៊ើបអង្កេត ស្កេន ឬសាកល្បងភាពងាយរងគ្រោះនៃគេហទំព័រ ឬម៉ាស៊ីនមេ ឬបណ្តាញណាមួយដែលភ្ជាប់ទៅគេហទំព័រ ឬរំលោភលើវិធានការសុវត្ថិភាព ឬការផ្ទៀងផ្ទាត់នៅលើគេហទំព័រ ឬម៉ាស៊ីនមេ ឬបណ្តាញណាមួយដែលភ្ជាប់ទៅគេហទំព័រនោះទេ។

អ្នកមិនត្រូវប្រើប្រាស់គេហទំព័រ ឬខ្លឹមសារណាមួយសម្រាប់គោលបំណងណាមួយដែលខុសច្បាប់ ឬហាមឃាត់ដោយលក្ខខណ្ឌទាំងនេះឡើយ។

ការចុះឈ្មោះ

ក្នុងការចុះឈ្មោះប្រើកម្មវិធី វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង តម្រូវឱ្យអ្នកត្រូវបើកគណនីមួយ (រួមទាំងការកំណត់លេខសម្គាល់ចូល និងពាក្យសម្ងាត់របស់អ្នក) គណនី CCFA។ អ្នកទទួលខុសត្រូវក្នុងការរក្សាការសម្ងាត់ និងសុវត្ថិភាពនៃព័ត៌មានដែលអ្នកមាននៅក្នុងគណនី CCFA របស់អ្នក និងចំពោះសកម្មភាពណាមួយដែលកើតឡើងក្រោមគណនី CCFA របស់អ្នក ដែលជាលទ្ធផលនៃការខកខានរបស់អ្នកក្នុងការរក្សាព័ត៌មានសម្ងាត់ និងសុវត្ថិភាព។ អ្នកយល់ព្រមជូនដំណឹងដល់មូលនិធិព្រូដិនស៍ ជាបន្ទាន់ ប្រសិនបើអ្នកដឹង ឬសង្ស័យថា (ក) គណនី CCFA របស់អ្នកត្រូវបានគេលួចចូល ឬ (ខ) មាន ឬធ្លាប់មានការប្រើប្រាស់គណនី CCFA របស់អ្នកដោយគ្មានការអនុញ្ញាត ឬការរំលោភលើសុវត្ថិភាពផ្សេងទៀត។ មូលនិធិព្រូដិនស៍ មិនទទួលខុសត្រូវចំពោះការខាតបង់ ឬបំណុលណាមួយដែលកើតឡើងពី ឬទាក់ទងនឹងការខកខានរបស់អ្នកក្នុងការរក្សាព័ត៌មានគណនី CCFA របស់អ្នកជាការសម្ងាត់ និងសុវត្ថិភាព ឬការប្រើប្រាស់គណនី CCFA របស់អ្នកដោយគ្មានការអនុញ្ញាត ឬការរំលោភលើសុវត្ថិភាពផ្សេងទៀត។

ការបដិសេធ និងការទទួលខុសត្រូវ

អ្នកទទួលស្គាល់ និងយល់ព្រមយ៉ាងច្បាស់ថាការប្រើប្រាស់ និងការចូលប្រើប្រាស់គេហទំព័រគឺជាហានិភ័យផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុង។ គេហទំព័រ និងខ្លឹមសារទាំងអស់ត្រូវបានផ្តល់ជូនអ្នកតាមមូលដ្ឋានដែលអាចរកបាន។ មូលនិធិព្រូដិនស៍ មិនធានាថា (ក) គេហទំព័រ ឬខ្លឹមសារ សេវាកម្ម ឬលក្ខណៈពិសេសណាមួយនៃគេហទំព័រនឹងគ្មានកំហុស ឬមិនមានការរំខាន (ខ) ភាពខ្វះខាតណាមួយនឹងត្រូវ បានកែតម្រូវ (គ) ការប្រើប្រាស់គេហទំព័ររបស់អ្នកនឹងផ្តល់លទ្ធផលជាក់លាក់ (ឃ) ការផ្តល់ព័ត៌មានតាមអេឡិចត្រូនិកណាមួយរវាងអ្នក និងមូលនិធិព្រូដិនស៍ នឹងទទួលបានជោគជ័យ ឬមានសុវត្ថិភាព (ង) ឯកសារ ឬទិន្នន័យផ្សេងទៀតដែលអ្នកទាញយកពីគេហទំព័រនឹងគ្មានមេរោគ ការចម្លងមេរោគ ឬការបំផ្លិចបំផ្លាញជាលក្ខណៈពិសេសណាមួយឡើយ។ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះ (១) ការការពារ និងការបម្រុងទុកទិន្នន័យ ប្រព័ន្ធ និងឧបករណ៍របស់អ្នក (រួមទាំងខ្លឹមសារណាមួយដែលទទួលបានតាមរយៈគេហទំព័រ) និង (២) ចាត់វិធានការបង្ការណាមួយប្រឆាំងនឹងមេរោគ ការចម្លងមេរោគ ឬលក្ខណៈពិសេសនៃការបំផ្លិចបំផ្លាញ នៅពេលអ្នកគិតថាសមស្រប និងចាំបាច់។ មូលនិធិព្រូដិនស៍ មិនធានាថាគ្មានការពន្យារពេល ការបរាជ័យ កំហុសឆ្គង ការខកខាន ឬការបាត់បង់ណាមួយទាក់ទងនឹងព័ត៌មាន ឬ សម្ភារៈណាមួយដែលបញ្ជូនតាមរយៈគេហទំព័រនោះទេ។

មូលនិធិ ព្រូដិនស៍ បដិសេធ (ក) ការធានាទាំងអស់ ទាំងបញ្ជាក់ ឬបង្កប់ន័យ រួមទាំងការធានាណាមួយអំពីភាពត្រឹមត្រូវ ការមិនរំលោភបំពាន សមត្ថភាពធ្វើពាណិជ្ជកម្ម និងភាពស័ក្តិសមសម្រាប់គោលបំណងជាក់លាក់ណាមួយ និង (ខ) ការទទួលខុសត្រូវណាមួយដែលកើតចេញពីសកម្មភាព ការលុបចោល និង/ឬការប្រព្រឹត្តរបស់ ភាគីទីបីណាមួយដែលទាក់ទងនឹង ឬទាក់ទងនឹងការប្រើប្រាស់គេហទំព័ររបស់អ្នក។

មូលនិធិព្រូដិនស៍ នឹងមិនទទួលខុសត្រូវចំពោះកំហុសឆ្គង ការខកខាន ការនិយាយខុស ឬការបំភាន់ណាមួយឡើយ ទាំងបង្ហាញ ឬបង្កប់ន័យ ទាក់ទងនឹងគេហទំព័រ ឬខ្លឹមសារ សេវាកម្ម ឬលក្ខណៈពិសេសណាមួយនៃគេហទំព័រ។ មូលនិធិ ព្រូដិនស៍ នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ការទទួលខុសត្រូវ ឬការចំណាយណាមួយដែលកើតឡើងពី ឬទាក់ទងនឹង (ក) ការប្រើប្រាស់ ឬការប្រើប្រាស់ខុស ឬការពឹងផ្អែកលើគេហទំព័រ ឬខ្លឹមសារណាមួយ; (ខ) ការរំខាន ឬអសមត្ថភាពក្នុងការចូលប្រើ ឬប្រើប្រាស់គេហទំព័រ ឬខ្លឹមសារ; ឬ (គ) ការបញ្ជូនព័ត៌មានតាមអេឡិចត្រូនិករវាងអ្នក និងមូលនិធិព្រូដិនស៍ (រួមទាំងការបញ្ជូនអ៊ីមែលខុស ឬការលេចធ្លាយ ឬការបាត់បង់ព័ត៌មាន)។

មូលនិធិព្រូដិនស៍ រក្សាសិទ្ធិគ្រប់ពេលក្នុងការ (ក) កែប្រែ ផ្អាក ឬបញ្ចប់ប្រតិបត្តិការ ឬការចូលប្រើគេហទំព័រ (ឬផ្នែកណាមួយនៃគេហទំព័រ)។ (ខ) កែប្រែ ឬផ្លាស់ប្តូរគេហទំព័រ (ឬផ្នែកណាមួយនៃគេហទំព័រ) និងគោលការណ៍ ឬលក្ខខណ្ឌណាមួយដែលអាចអនុវត្តបាន និង (គ) ការរំខានដល់ប្រតិបត្តិការគេហទំព័រ (ឬផ្នែកណាមួយនៃគេហទំព័រ) តាមការចាំបាច់ ដើម្បីអនុវត្តការថែទាំជាប្រចាំ ឬមិនមែនជាប្រចាំ រូមទាំងការកែកំហុស ឬការផ្លាស់ប្តូរផ្សេងទៀត ដោយមិនចាំបាច់ជូនដំណឹង ឬហេតុផលអ្វីឡើយ។

យោងតាមច្បាប់ជាធរមាន គឺមូលនិធិព្រូដិនស៍ នឹងមិនទទួលខុសត្រូវចំពោះអ្នក ទៅលើការខាតបង់ ការខូចខាត ការចំណាយដោយផ្ទាល់ ឬការចំណាយដោយប្រយោល ជាផលវិបាក ឬជាទណ្ឌកម្ម រួមទាំងការខាតបង់ប្រាក់ចំណេញ និងឱកាស ក្នុងករណីនីមួយៗ មិនថាបណ្តាលមកពីមូលហេតុអ្វី កើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌទាំងនេះទេ ទោះបីជាមូលនិធិព្រូដិនស៍ ត្រូវបានជូនដំណឹងអំពីលទ្ធភាពនៃអត្ថិភាពរបស់ពួកគេក៏ដោយ។

តំណភ្ជាប់

ក្នុងករណីដែលមានតំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបីណាមួយត្រូវបានផ្តល់ជូននៅលើគេហទំព័រ មូលនិធិព្រូដិនស៍ នឹងមិនទទួលខុសត្រូវចំពោះការពិនិត្យ ឬវាយតម្លៃខ្លឹមសារ ឬភាពត្រឹមត្រូវនៃគេហទំព័រភាគីទីបីនេះទេ (រួមទាំងព័ត៌មាន ឬសម្ភារៈណាមួយដែលមាននៅលើគេហទំព័រភាគីទីបីនោះ) ហើយនឹងមិនទទួលខុសត្រូវចំពោះគេហទំព័រភាគីទីបីនេះទេ។ អ្នកប្រើប្រាស់គេហទំព័រភាគីទីបីណាមួយ នោះជាហានិភ័យផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការប្រើប្រាស់នេះ។

កម្មសិទ្ធិបញ្ញា

ខ្លឹមសារត្រូវបានការពារដោយការរក្សាសិទ្ធិ។ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ មូលនិធិ ព្រូដិនស៍ ជាម្ចាស់កម្មសិទ្ធិបញ្ញានៃខ្លឹមសារ។

អ្នកអាចប្រើប្រាស់ខ្លឹមសារដែលផ្តល់ជូនដោយ មូលនិធិព្រូដិនស៍ សម្រាប់ការទាញយក និង/ឬបោះពុម្ពពីគេហទំព័រ ដែលផ្ដល់ជូន នោះមានន័យថាអ្នកនឹង (ក) រក្សាទុក ការរក្សាសិទ្ធិ និងការជូនដំណឹងអំពីកម្មសិទ្ធិផ្សេងទៀតនៅក្នុងច្បាប់ចម្លងទាំងអស់នៃខ្លឹមសារទាំងនោះ; (ខ) ការប្រើប្រាស់មាតិកាសម្រាប់គោលបំណងផ្ទាល់ខ្លួន (មិនមែនពាណិជ្ជកម្ម) មិនត្រូវចម្លង ឬបង្ហោះខ្លឹមសារបែបនេះនៅលើបណ្តាញណាមួយ ឬផ្សព្វផ្សាយវានៅក្នុងប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ និង (គ) មិនធ្វើការផ្លាស់ប្តូរ ឬការកែប្រែណាមួយចំពោះខ្លឹមសារទាំងនេះទេ។ អ្នកមិនត្រូវបានអនុញ្ញាតឱ្យកែប្រែ ផលិតឡើងវិញ បំបែក រុះរើ បញ្ជូន ចម្លង ចែកចាយ ប្រើប្រាស់ ឬរក្សាទុកក្នុងប្រព័ន្ធទាញយកខ្លឹមសារណាមួយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី មូលនិធិព្រូដិនស៍ឡើយ។

ផ្ទាំងពាណិជ្ជសញ្ញា ឡូហ្គោ និងសញ្ញាសម្គាល់សេវាកម្ម និងសិទ្ធិបញ្ញាពាក់ព័ន្ធទាំងអស់ដែលមាន ឬបង្ហាញនៅលើគេហទំព័រ គឺជាកម្មសិទ្ធិរបស់ មូលនិធិព្រូដិនស៍ ចំពោះភាគីទីបីផ្សេងទៀត មិនត្រូវប្រើប្រាស់ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី មូលនិធិព្រូដិនស៍។ អ្នកមិនមានសិទ្ធិ ឬអាជ្ញាប័ណ្ណណាមួយឱ្យប្រើប្រាស់ទាក់ទងនឹងនិមិត្តសញ្ញា ឡូហ្គោ សញ្ញាសម្គាល់សេវាកម្ម ឬកម្មសិទ្ធិបញ្ញាពាក់ព័ន្ធផ្សេងទៀតទេ នៅលើគេហទំព័រនេះ។

ច្បាប់គ្រប់គ្រង និងយុត្តាធិការ

លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រង និង ត្រូវបកស្រាយស្របតាមច្បាប់នៃទីក្រុងហុងកុង ហើយអ្នកយល់ព្រមដាក់ស្នើដោយមិនអាចដកហូតវិញបានចំពោះយុត្តាធិការផ្តាច់មុខរបស់តុលាការហុងកុង។

ផ្សេងៗ

ប្រសិនបើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះត្រូវបានតុលាការដែលមានសមត្ថកិច្ចចាត់ទុកថាខុសច្បាប់ គ្មានសុពលភាព ឬមិនអាចអនុវត្តបាន នោះបទប្បញ្ញត្តិបែបនេះ នឹងមិនមានប្រសិទ្ធភាពទេ ហើយនឹងត្រូវបានចាត់ទុកថាមិនត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌទាំងនេះទេ។

លក្ខខណ្ឌទាំងនេះបង្កើតបានជាកិច្ចព្រមព្រៀងរវាងអ្នក និង មូលនិធិព្រូដិនស៍ ទាក់ទងនឹងការប្រើប្រាស់គេហទំព័ររបស់អ្នក ហើយជំនួសកិច្ចព្រមព្រៀង ការយោគយល់ និងទំនាក់ទំនងពីមុនទាំងអស់រវាងអ្នក និងមូលនិធិព្រូដិនស៍ ទាំងជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ ទាក់ទងនឹងការប្រើប្រាស់នេះ។

ការខកខាន ឬការពន្យារពេលរបស់ មូលនិធិព្រូដិនស៍ ក្នុងការអនុវត្តសិទ្ធិ ឬការដោះស្រាយណាមួយក្រោមលក្ខខណ្ឌទាំងនេះ នឹងមិនបង្កើតជាការលះបង់សិទ្ធិ ឬការដោះស្រាយនោះ ឬសិទ្ធិ ឬការដោះស្រាយផ្សេងទៀតទេ ហើយវាក៏មិនត្រូវរារាំង ឬរឹតត្បិតការអនុវត្តបន្ថែមទៀតនៃសិទ្ធិ ឬការដោះស្រាយផ្សេងទៀតដែរ។ គ្មានការអនុវត្តតែមួយ ឬដោយផ្នែកនៃសិទ្ធិ ឬការដោះស្រាយណាមួយក្រោមលក្ខខណ្ឌទាំងនេះ នឹងត្រូវរារាំង ឬរឹតត្បិតការអនុវត្តបន្ថែមទៀតនៃសិទ្ធិ ឬការដោះស្រាយផ្សេងទៀតឡើយ។

អ្នកយល់ព្រមថាគ្មានអ្វីនៅក្នុងលក្ខខណ្ឌទាំងនេះផ្តល់ ឬអះអាងថាផ្តល់អត្ថប្រយោជន៍ ឬសិទ្ធិណាមួយដល់ភាគីទីបីណាមួយក្នុងការអនុវត្ត ឬពឹងផ្អែកលើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះឡើយ។

កំណែភាសាអង់គ្លេសនៃលក្ខខណ្ឌទាំងនេះនឹងមានអានុភាពក្នុងករណីមានជម្លោះ ឬភាពមិនស៊ីសង្វាក់គ្នាជាមួយកំណែភាសាផ្សេងទៀត។ គោលការណ៍ឯកជនភាពលក្ខខណ្ឌ និងលក្ខន្តិកៈការកំណត់ខូឃី

គោលការណ៍ឯកជនភាព លក្ខខណ្ឌ និងលក្ខន្តិកៈ Cookie Settings
Copyright © . Assessment Portal