វិញ្ញាបនបត្រកម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង

វិញ្ញាបនបត្រកម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង ត្រូវបានបង្កើតឡើងដើម្បីជំរុញភាពល្អឯក ដើម្បីទទួលស្គាល់សមិទ្ធផលរបស់គ្រូបង្រៀន និងអ្នកអប់រំក្នុងការកែលម្អកម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង និងដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ។
យើងសូមអញ្ជើញអ្នកឱ្យចូលរួមជាផ្នែកមួយនៃសហគមន៍ វិញ្ញាបនបត្រកម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង

អំពី

CCFA

វិញ្ញាបនបត្រកម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង គឺជាផ្នែកសំខាន់មួយក្នុងបេសកកម្មរបស់យើងក្នុងការបង្កើតជំនាន់អនាគតដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ វាបង្កើតវេទិកាសម្រាប់ទទួលស្គាល់តួនាទីដ៏សំខាន់ និងចម្បងដែលគ្រូបង្រៀន និងអ្នកអប់រំមានក្នុងបេសកកម្មនេះ។
CCFA ត្រូវបានបង្កើតឡើងដោយផ្អែកលើក្របខ័ណ្ឌអប់រំសំខាន់ៗ និងដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំនួនពីរ៖
  • ក្របខ័ណ្ឌសមត្ថភាពស្នូលរបស់ OECD ស្តីពីចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន។ គោលគំនិតសំខាន់ៗនៃសាច់ប្រាក់ រួមមាន ការរកចំណូល, ការសន្សំ, ការចំណាយ និងការបរិច្ចាគ ត្រូវបានរៀបចំឡើងឱ្យស្របទៅតាមក្របខ័ណ្ឌនេះ ហើយ
  • ក្របខ័ណ្ឌសមត្ថភាពគ្រូបង្រៀនអាស៊ាន ដែលផ្តល់នូវចក្ខុវិស័យក្នុងការលើកកម្ពស់បទពិសោធន៍សិក្សារបស់សិស្ស ក៏ដូចជាការជំរុញទឹកចិត្តដល់គ្រូបង្រៀន និងអ្នកអប់រំក្នុងការគាំទ្រដល់ចំណេះដឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ។
មើលបន្ថែម
Cha-Ching Money Smart Kids គឺជាកម្មវិធីចំណេះដឹងហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងដើម្បីបំពាក់បំប៉នកុមារដែលមានអាយុពី ៧ ដល់ ១២ ឆ្នាំ នូវចំណេះដឹង ឧបករណ៍ និងការអនុវត្តដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង ដើម្បីឈានទៅសម្រេចគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ។
ត្រូវបានបង្កើតឡើងដោយមូលនិធិ Prudence រួមជាមួយ Cartoon Network Asia និងអ្នកជំនាញផ្នែកអប់រំកុមារ គឺលោកស្រីបណ្ឌិត Alice Wilder សាច់រឿងត្រូវបានសរសេរជុំវិញគោលគំនិតសំខាន់ៗទាំងបួននៃសាច់ប្រាក់គឺ៖ រកចំណូល, សន្សំ, ចំណាយ និងបរិច្ចាគ។ ជាទូទៅ កុមារភាគច្រើនឃើញតែការចំណាយប៉ុណ្ណោះ ប៉ុន្តែពួកគេក៏ត្រូវយល់ផងដែរថា ការរកចំណូល ការសន្សំ ការចំណាយ និងការបរិច្ចាគ គឺជាវដ្តនៃសាច់ប្រាក់ ហើយវាគឺជាជម្រើសដែលត្រូវធ្វើជារៀងរាល់ថ្ងៃក្នុងមួយជីវិត។
យើងជឿជាក់ថា ចំណេះដឹងហិរញ្ញវត្ថុគឺជាជំនាញជីវិតដ៏សំខាន់មួយដែលចាំបាច់ត្រូវបណ្តុះបណ្តាលតាំងពីក្មេង និងបង្រៀនតាមរបៀបដែលមានរចនាសម្ព័ន្ធច្បាស់លាស់។ ជាលទ្ធផល មូលនិធិ Prudence បានចាប់ដៃគូជាមួយ JA Asia Pacific ដើម្បីបង្កើតកម្មវិធីសិក្សា Cha-Ching ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមក្នុងការកសាងមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចសកលនាពេលអនាគត។ កិច្ចសហការនេះមានគោលបំណងផ្តល់នូវសមាសភាគសំខាន់ៗសម្រាប់កម្មវិធីសិក្សានៅក្នុងសាលារៀន ដើម្បីគាំទ្រដល់សាលារៀន និងគ្រូបង្រៀនក្នុងការបណ្តុះបណ្តាលគោលគំនិតគ្រប់គ្រងសាច់ប្រាក់ទាំងបួនគឺ រកចំណូល, សន្សំ, ចំណាយ និងបរិច្ចាគ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សិស្ស។
កម្មវិធីសិក្សា Cha-Ching នាំយកការអប់រំចំណេះដឹងហិរញ្ញវត្ថុដ៏ល្អបំផុតចូលទៅក្នុងសាលារៀន ដើម្បីធានាថាគ្រូបង្រៀន និងសិស្សានុសិស្សត្រូវបានបំពាក់ដោយជំនាញចាំបាច់ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវក្នុងដំណាក់កាលនីមួយៗនៃជីវិតរបស់ពួកគេ។ គ្រូបង្រៀនត្រូវបានបណ្តុះបណ្តាលដើម្បីផ្ដល់កម្មវិធីសិក្សា និងបង្រៀនសិស្សនូវគោលគំនិតសំខាន់ៗនៃ ការរកចំណូល, ការសន្សំ, ការចំណាយ និងការបរិច្ចាគ។
ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់យើង ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់គ្រូបង្រៀនក្នុងការផ្ដល់កម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ ក៏ដូចជាជំរុញឱ្យមានឧត្តមភាព និងការទទួលស្គាល់សមិទ្ធផលរបស់គ្រូបង្រៀន និងអ្នកអប់រំ កម្មវិធីទទួលស្គាល់គុណវុឌ្ឍិហិរញ្ញវត្ថុ Cha-Ching (Cha-Ching Financial Accreditation – CCFA) ត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យមានការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលជំរុញដល់ការអភិវឌ្ឍវិជ្ជាជីវៈ លើកទឹកចិត្តដល់ឧត្តមភាព ក៏ដូចជាទទួលស្គាល់សមិទ្ធផលរបស់គ្រូបង្រៀន និងអ្នកអប់រំ។
តាមរយៈការស្រាវជ្រាវយ៉ាងស៊ីជម្រៅ CCFA ត្រូវបានបង្កើតឡើងដោយផ្អែកលើក្របខ័ណ្ឌអប់រំសំខាន់ៗ និងដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំនួនពីរ៖
  • ក្របខ័ណ្ឌសមត្ថភាពស្នូលរបស់ OECD ស្តីពីចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន ដែលក្នុងនោះគោលគំនិតសំខាន់ៗនៃសាច់ប្រាក់គឺ រកចំណូល, សន្សំ, ចំណាយ និងបរិច្ចាគ ត្រូវបានរៀបចំឡើងឱ្យស្របទៅតាមក្របខ័ណ្ឌនេះ ហើយ
  • ក្របខ័ណ្ឌសមត្ថភាពគ្រូបង្រៀនអាស៊ាន ដែលផ្តល់នូវចក្ខុវិស័យក្នុងការលើកកម្ពស់បទពិសោធន៍សិក្សារបស្សសិស្ស ក៏ដូចជាការជំរុញទឹកចិត្តដល់គ្រូបង្រៀន និងអ្នកអប់រំក្នុងការគាំទ្រដល់ចំណេះដឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ។
គ្រូបង្រៀនដែលទទួលបានវិញ្ញាបនបត្រ CCFA គ្រូបង្គោល និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ី CCFA នឹងមានឱកាសទទួលបានការទទួលស្គាល់កាន់តែប្រសើរឡើង និងសិក្សាពីអ្នកជំនាញដែលមានទស្សនៈវិស័យដូចគ្នាផ្សេងទៀតនៅក្នុងសន្និសីទ CCFA ប្រចាំតំបន់។
យើងសូមអញ្ជើញអ្នកឱ្យចូលរួមជាផ្នែកមួយនៃសហគមន៍ CCFA ដើម្បីជួយលើកកម្ពស់សមត្ថភាពចំណេះដឹងហិរញ្ញវត្ថុ ទទួលស្គាល់សមិទ្ធផលរបស់គ្រូបង្រៀន និងជំរុញឱ្យមានឧត្តមភាពនៅទូទាំងប្រព័ន្ធអេកូឡូស៊ីអប់រំ។
បង្ហាញខ្លី

ឯកសារយោងមុខវិជ្ជា កម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង

វិញ្ញាបនបត្រកម្មវិធីអប់រំហិរញ្ញវត្ថុ ឆា-ឈីង ត្រូវបានបង្កើតលើមុខវិជ្ជា អប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ឆា-ឈីង។ ដើម្បីស្វែងយល់បន្ថែមអំពីមុខវិជ្ជា សូមចុចលើតំណភ្ជាប់ខាងក្រោម
សហគមន៍ភាពធន់ ថ្ងៃនេះ និងថ្ងៃស្អែក
បានបង្កើតឡើងនៅឆ្នាំ ២០១១ នៅទីក្រុងហុងកុង ដោយមូលនិធិព្រូដិន គឺជាការវិនិយោគសហគមន៍ និងជាផ្នែកមួយនៃសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ព្រូដិនសល។
មូលនិធិនេះកសាងសុខុមាលភាពហិរញ្ញវត្ថុ និងភាពធន់ចំពោះអាកាសធាតុ និងសុខភាពសម្រាប់សហគមន៍អាស៊ី និងអាហ្វ្រិកដែលមិនសូវទទួលបានសេវាកម្ម។ យើងប្រកាន់ខ្ជាប់នូវដំណោះស្រាយប្រកបដោយចីរភាព និងរយៈពេលវែង ដែលផ្តល់សមត្ថិភាពឱ្យបុគ្គល និងសហគមន៍ក្នុងការធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយមានចំណេះដឹង ទទួលបានផលិតផលហិរញ្ញវត្ថុដែលសមរម្យ និងត្រៀមខ្លួនបានយ៉ាងល្អក្នុងការការពារល្អប្រឆាំងនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ យើងចូលរួមយ៉ាងសកម្មក្នុងការសហការរវាងស្ថាប័នសាធារណៈ និងឯកជន ព្រមទាំងសហប្រតិបត្តិការជាមួយ រាជធានី/ខេត្ត អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងអង្គការផ្សេងទៀតក្នុងវិស័យឯកជន ដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់ការផ្លាស់ប្តូរប្រកបភាពចីរភាព។ រហូតមកដល់ពេលនេះ កម្មវិធីរបស់យើងត្រូវបានអនុវត្តចំនួន ១៦ប្រទេស នៅអាស៊ី និងអាហ្វ្រិក និងបានផ្តល់ចំណេះដឹងដល់មនុស្សរាប់លាននាក់។
សម្រាប់ព័ត៌មានបន្ថែម៖ www.prudencefoundation.com
* ព្រូដិនសល មិនមានទំនាក់ទំនងអ្វីជាមួយក្រុមហ៊ុន ហិរញ្ញវត្ថុព្រូដិនសល ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អ៊ឹម&ជី (M&G plc) ដែលជាក្រុមហ៊ុនបានចុះបញ្ជីនៅចក្រភពអង់គ្លេសនោះទេ។

របស់យើង ដៃគូ

មុខវិជ្ជាអប់រំហិរញ្ញវត្ថុ ឆា-ឈីង និងកម្មវិធីវិញ្ញាបនប័ត្រហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយមូលនិធិព្រូដិន ជាដៃគូសហការជាមួយ ជេអេ អាស៊ី-ប៉ាស៊ីហ្វិក (JA Asia Pacific….)
មើលបន្ថែម
មុខវិជ្ជាអប់រំហិរញ្ញវត្ថុ ឆា-ឈីង និងកម្មវិធីវិញ្ញាបនប័ត្រហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយមូលនិធិព្រូដិន ជាដៃគូសហការជាមួយ ជេអេ អាស៊ី-ប៉ាស៊ីហ្វិក (JA Asia Pacific….)

អំពី ជេអេ (JA) អាស៊ី-ប៉ាស៊ីហ្វិក

ជេអេ (JA) អាស៊ី-ប៉ាស៊ីហ្វិក គឺជាសមាជិកមួយនៃ ជេអេ (JA) ទូទំាងពិភពលោក ដែលជាអង្គការមិនមែនរដ្ឋាភិបាលធំបំផុតមួយក្នុងពិភពលោក ដែលផ្តោតលើការជួយ​យុវជនឱ្យមានការងារធ្វើ និងចាប់ផ្តើមអាជីវកម្ម។ ជេអេ អាស៊ី-ប៉ាស៊ីហ្វិក មានបំណងបង្កើនសមត្ថភាពយុវជនយុវជន ៦០% ទូទាំងពិភពលោក ឱ្យអាចទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតផលជះជាវិជ្ជមានលើជីវិត និងសហគមន៍កំពុងរស់នៅរបស់ពួកគេ។
បណ្តាញ ដែលមានសមាជិកទាំង ១៨ របស់ ជេអេ អាស៊ី-ប៉ាស៊ីហ្វិក បានគាំទ្រអ្នកស្ម័គ្រចិត្តជិត ៥0,000 នាក់ ក្នុងនោះមានគ្រូបង្រៀន និងអ្នកណែនាំតម្រង់ទិសលើគ្រប់វិស័យនៃការងារសង្គម ដែលបានផ្តល់ចំណេះដឹងដល់សិស្សជាង ១.២ លាននាក់នៅក្នុងតំបន់នេះ។ ជារៀងរាល់ឆ្នាំ បណ្ដាញ ជេអេ (JA) សកលដែលមានអ្នកស្ម័គ្រចិត្តជាង ៤៦៥,០០០ នាក់ បានជួយដល់សិស្សជាង ១០ លាននាក់ក្នុង ១០០ ប្រទេស។ រយៈពេល ១០០ ឆ្នាំមកនេះ ជេអេ (JA) បានផ្តល់ការអប់រំជាក់ស្ដែង និងបទពិសោធន៍ក្នុងការរៀបចំការងារ ជំនាញហិរញ្ញវត្ថុ និងអាជីវកម្ម។ យើងបង្កើតឱកាស​សម្រាប់ការទទួលបានការងារ ការបង្កើតការងារ និងភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.jaasiapacific.org
បង្ហាញខ្លី
  • JA Philippines
  • JA Thailand
  • JA Vietnam
  • Prudence Foundation
  • JA Asia Pacific
  • JA Malaysia
  • Ministry Of Education Malaysia
  • Departament Of Education
  • Schools Division Office
  • Division Of San Carlos City
  • Division Of Negros Occidental
  • Schools Division Of Himamaylan
  • City Of Sipalay
  • Puerto Princesa City
  • Prestasi Junior Indonesia